សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ នៅទីក្រុងញូវដែលី នៃសាធារណរដ្ឋឥណ្ឌា
នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ នៅទីក្រុងញូវដែលី នៃសាធារណរដ្ឋឥណ្ឌា នៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៦ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នាទីក្រុងញូវដែលី នៃសាធារណរដ្ឋឥណ្ឌា ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ