សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅលើបណ្ដាញសង្គម។
យោងតាមសេចក្ដីប្រកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឋប្រជាមានិតប្រជាធិបតេយ្កូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដីភាព កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី