សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីលទ្ធផលជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅលើបណ្ដាញសង្គម។
យោងតាមសេចក្ដីប្រកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពីភាក្សាការងារនៅវិមានសន្ដីភាព កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី