សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ប្រធាន​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ទីក្រុង​ហ្សឺ​ណែវ​

​នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​ជំនួប​រវាង​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ប្រធាន​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ទីក្រុង​ហ្សឺ​ណែវ​ នៅ​ការិយាល័យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ទីក្រុង​ភ្នំពេញ​។​ កិច្ច​ជំនួប​នេះ​ផ្តោត​លើ​ការ​ពង្រឹង​ និង​គម្រោង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​នាំ​ពេល​ខាង​មុខ​។​ ឯកឧត្តម​ កែវ​ រ៉េ​មី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ក៏​បាន​លើក​ឡើង​ពី​ការ​ជំរុញ​ការ​ដោះ​លែង​កងទ័ព​កម្ពុជា​ទាំង​ ១៨​ រូប​ ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​របស់​កងទ័ព​ថៃ​ ការ​ជំរុញ​ការ​ហាមឃាត់​ការ​ប្រើប្រាស់​សព្វាវុធ​ខុសច្បាប់​អន្តរជាតិ​ក្នុង​ពេល​មាន​ជម្លោះ​ និង​ការ​ប៉ះទង្គិច​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​។​

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf