សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១
នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី លទ្ធផលនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្ដិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាមលើកទី១១ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្ដយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ