សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​នៃ​សម័យប្រជុំ​លើក​ទី​ ១​ នៃ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​ កម្ពុជា​-​ក្រូ​អាស៊ី​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​ និង​កិច្ចការ​អឺរ៉ុប​នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ លទ្ធផល​នៃ​សម័យប្រជុំ​លើក​ទី​ ១​ នៃ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​ កម្ពុជា​-​ក្រូ​អាស៊ី​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​ និង​កិច្ចការ​អឺរ៉ុប​នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​​

យោង​តាម​សេចក្ដី​ប្រកាស​ ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​សា​គ្រែ​ប​ ឯកឧត្ដម​ ឃួ​ន​ ផុ​ន​រតនៈ​បាន​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​១​រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​ និង​កិច្ចការ​អឺរ៉ុប​នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី​ ជាមួយ​ឯកឧត្ដម​ Frano​ Matušić​ រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​ និង​កិច្ចការ​អឺរ៉ុប​នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf