សេចក្ដីប្រកាសព័ណ៌មានស្ដីពី លទ្ធផលនៃសម័យប្រជុំលើកទី ៤ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-ស៊ែប៊ី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី
នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី លទ្ធផលនៃសម័យប្រជុំលើកទី ៤ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-ស៊ែប៊ី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋស៊ែប៊ី បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៤ ប្រកបដោយជោគជ័យ និងផ្លែផ្កា នៅរាជធានីភ្នំពេញ។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ