សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំចរចាជុំទី១ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំចរចាជុំទី១ នៅថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ទាញយក៖ pdf