សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​ Dato’​ Sri​ Tiong​ King​ Sing​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ សិល្បៈ​ និង​វប្បធម៌​ ម៉ា​ឡេ​ស៊ី​

នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៥​ ខុ​ទ្ទកាល័យ​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ឯកឧត្តម​ Dato’​ Sri​ Tiong​ King​ Sing​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ សិល្បៈ​ និង​វប្បធម៌​ ម៉ា​ឡេ​ស៊ី​។​

​ឯកឧត្តម​ Dato’​ Sri​ Tiong​ King​ Sing​ បាន​លើក​ឡើង​ពី​សារៈសំខាន់​ នៃ​វិស័យ​ទេសចរណ៍​ដែល​ជា​វិស័យ​មួយ​ចូលរួម​ចំណែក​ដល់​ការ​ធានា​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ ការ​បង្កើត​ការងារ​ និង​ការ​លើកកម្ពស់​វប្បធម៌​។

ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ទាញយក៖ pdf