​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ធ្វើ​ស្វ័​យ​ប្រកាស​ពី​ការ​ដំឡើង​ និង​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​

​នៅ​ថ្ងៃ​ទី​ ៥​ ខែកក្កដា​ ឆ្នាំ​ ២០២៤​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ធ្វើ​ស្វ័​យ​ប្រកាស​ពី​ការ​ដំឡើង​ និង​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​អគ្គិសនី​ទាំងអស់​ដែល​បាន​ដំឡើង​ និង​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​លើដំបូល​ ឱ្យមក​ដាក់​ពាក្យ​ស្វ័​យ​ប្រកាស​ពី​ការ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ រហូត​ដល់​ថ្ងៃ​ទី​១៨​ សីហា​ ឆ្នាំ​២០២៤​។​

អាជ្ញាធរអគ្គិសនីកម្ពុជា

ទាញយក៖ pdf