សេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ

នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើគេហទំព័របណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

យោងតាមសេចក្តីប្រកាស អាជ្ញាធរអគ្គិសនីកម្ពុជាបានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល ឱ្យមកដាក់ពាក្យស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៨ សីហា ឆ្នាំ២០២៤។

អាជ្ញាធរអគ្គិសនីកម្ពុជា

ទាញយក៖ pdf