សេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ដួចផ្ដើមនវានុវត្តន៍ក្នុងវិស័យសេវាសាធារណៈ
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបង្ហាញថាតើសិក្ខាសាលាថ្នាក់ជាតិស្ដីពីវិស័យសាធារណៈក្នុងយុគសម័យឌីជីថលនេះ បានរួមចំណែកក្នុងការធ្វើឱ្យមានការប្រសើរឡើងនៃនវានុវត្តន៍ក្នុងវិស័យអភិបាលកិច្ច និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យការផ្ដល់សេវាដល់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាងមុន។ ក្រសួងមុខងារសាធារណៈ និងUNDP ប្រចាំប្រទេសកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិនេះឡើង ដើម្បីផ្ដល់ជាវេទិកាឱ្យអ្នកជំនាញមកពីក្នុងតំបន់ និងមន្ត្រីរាជការ ពិភាក្សា និងស្វែងយល់ពីលទ្ធភាពយកបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់ក្នុងវិស័យសាធារណៈ ពង្រឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធអភិបាលកិច្ច និងផ្ដល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)