សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ផ្ដួចផ្ដើម​នវានុវត្តន៍​ក្នុង​វិស័យ​សេវា​សាធារណៈ​

នៅ​ថ្ងៃ​ទី​០៤​ ខែមីនា​ ឆ្នាំ​២០១៩​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដើម្បី​បង្ហាញ​ថា​តើ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​វិស័យ​សាធារណៈ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​នេះ​ បាន​រួមចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​មានការ​ប្រសើរ​ឡើង​នៃ​នវានុវត្តន៍​ក្នុង​វិស័យ​អភិបាលកិច្ច​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ការ​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​។​ ក្រសួង​មុខងារសាធារណៈ​ និង​UNDP​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​សហការ​គ្នា​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​នេះ​ឡើង​ ដើម្បី​ផ្ដល់​ជា​វេទិកា​ឱ្យ​អ្នកជំនាញ​មក​ពី​ក្នុង​តំបន់​ និង​មន្ត្រីរាជការ​ ពិភាក្សា​ និង​ស្វែង​យល់​ពី​លទ្ធភាព​យក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ មក​ប្រើប្រាស់​ក្នុង​វិស័យ​សាធារណៈ​ ពង្រឹង​ការ​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ប្រព័ន្ធ​អភិបាលកិច្ច​ និង​ផ្ដល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​

ទាញយក៖ pdf