សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ យូ​នី​សេ​ហ្វ​អំពាវនាវ​ឱ្យ​បង្កើន​កិច្ច​ការពារ​កុមារ​ដែល​កំពុង​ផ្លាស់​ទី​

នៅ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០២៥​ អង្គការ​យូ​នី​សេ​ហ្វ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ យូ​នី​សេ​ហ្វ​អំពាវនាវ​ឱ្យ​បង្កើន​កិច្ច​ការពារ​កុមារ​ដែល​កំពុង​ផ្លាស់​ទី​។​

​របាយការណ៍​ស្រាវជ្រាវ​ស្តី​ពី​ស្ថានភាព​កុមារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទេសន្តរប្រវេសន៍​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ដោយ​មានការ​គាំទ្រ​ពី​យូ​នី​សេ​ហ្វ​ ជាមួយនឹង​ការ​ផ្តល់​មូលនិធិ​ពី​សហភាព​អឺរ៉ុប​តាម​រយៈ​កម្មវិធី​ PROTECT​ បង្ហាញ​អំពី​វិសាលភាព​នៃ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​កុមារ​ ដែល​ធ្វើ​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ទៅ​កាន់​ប្រទេស​ជិតខាង​។

អង្គការយូនីសេហ្វ

ទាញយក៖ pdf