សេចក្តីប្រកាសព័ត៌មាន៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួនមួយសែនដង
នៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងនឹងស្ថិតិនៃការធ្វើរោគវិនិច្ឆ័យ និងការធ្វើតេស្តិ៍ស្វែងរកមេរោគកូវីដ-១៩ ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្តិ៍រោគវិនិច្ឆ័យរកមេរោគកូវីដ-១៩ ជាង ១០០ ០០០ ដងហើយបានរកឃើញបុគ្គលវិជ្ជមាន ២៨៧ នាក់ចាប់តាំងពីការឆ្លងរាលដាលនៃរោគរាតត្បាតនេះ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងបន្តគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅកម្ពុជា។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា