សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃសម័យប្រជុំលើកទី៣ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។
ក្នុងឱកាសកិច្ចពិគ្រោះយោបល់នេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោក Benoît GUIDÉE បានវាយតម្លៃខ្ពស់លើទំនាក់ទំនងជាដៃគូប្រវត្តិសាស្ត្រប្រកបដោយទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងជាប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
