សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់​តំបន់​ ក្រោម​ប្រធានបទ​ស្តី​ពី​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នៅ​ក្នុង​វិស័យ​សាធារណៈ​

​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ ក​.​ប​.​ទ​.​ បាន​ផ្ដល់​ការ​គាំទ្រ​ក្នុង​ការ​រៀបចំ​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់​តំបន់​ ក្រោម​ប្រធានបទ​ “​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នៅ​ក្នុង​វិស័យ​សាធារណៈ​៖​ គោលនយោបាយ​ និង​ឧត្ត​មា​នុ​វត្ត​ន៍​”​ ដែល​ជា​ផ្នែក​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​រយៈពេល​បី​ឆ្នាំ​ (២០២៤-២០២៦)​ នៃ​មជ្ឈមណ្ឌល​មុខងារសាធារណៈ​ប្រចាំ​ទីក្រុង​ Astana​ Kazakhstan​ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​សាធារណៈ​ ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​អភិបាលកិច្ច​ឌី​ជី​ថ​ល​និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ​ក្នុង​ប្រទេស​ចូលរួម​ទាំង​១២​ មក​ពី​បី​តំបន់​។​

​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​ថ្នាក់​តំបន់​ បាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ​ “​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នៅ​ក្នុង​វិស័យ​សាធារណៈ​៖​ គោលនយោបាយ​ និង​ឧត្ត​មា​នុ​វត្ត​ន៍​”​ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៥​ និង​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៤​ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ រាជធានី​ភ្នំពេញ​ ក្រោម​ការ​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​ មជ្ឈមណ្ឌល​មុខងារសាធារណៈ​ប្រចាំ​ទីក្រុង​ Astana​ នៃ​ប្រទេស​ Kazakhstan​ ក្រសួងមហាផ្ទៃ​និង​សុវត្ថិភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ (MOIS)​ ទីភ្នាក់ងារ​សង្គម​ព័ត៌មាន​ជាតិ​កូរ៉េ​ (NIA)​ បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​ ធនាគារពិភពលោក​ (WB)​ និង​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ (ITU)​ ដែល​មានការ​ចូលរួម​ពី​តំណាង​មក​ពី​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ មន្ត្រីជាន់ខ្ពស់​ពី​សាធារណរដ្ឋ​កូរ៉េ​ ប្រទេស​ចូលរួម​ទាំង​១២​ និង​ដៃគូ​អភិវឌ្ឍ​ សរុប​ប្រមាណ​ ៦០​រូប​។​

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​

ទាញយក៖ pdf