សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យសម្រាប់ទីផ្សារមូលធនអាស៊ានប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព»
នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យសម្រាប់ទីផ្សារមូលធនអាស៊ានប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព»។
សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់និយ័តករទីផ្សារមូលធនអាស៊ាន ពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្អែកលើហានិភ័យ រួមទាំងហានិភ័យអាកាសធាតុ តាមរយៈការចែករំលែកបទពិសោធន៍ក្នុងចំណោមសមាជិក ACMF និងអ្នកជំនាញលើការកំណត់ហានិភ័យ ការវាយតម្លៃ និងបច្ចេកទេសផ្តល់អាទិភាពលើការត្រួតពិនិត្យផ្អែកលើហានិភ័យ។
និយ័តករមូលបត្រកម្ពុជា
