សេចក្តី​ប្រកាស​ព័ត៌មាន​ ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ហ្វេ​ស​បុក​ផេ​ក​ឈ្មោះ​ Horn​ News​ នា​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ធំ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ “Horn​ News”​ អំពី​ការ​ឈូស​ឆាយដី​ក្នុងស្រុក​ប្រាសាទ​សំបូរ​។​ មន្ទីរ​បាន​បញ្ជាក់​ថា​ ការ​ឈូស​ឆាយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ជំហាន​ទី​៣​ (LASED​ III)​ ដើម្បី​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ដែល​ជា​មុខសញ្ញា​អាទិភាព​ចំនួន​ ៣៧៦​ គ្រួសារ​ ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការ​ចាប់ឆ្នោត​កាលពី​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០២៥​ នៅ​វត្ត​សិរី​មង្គល​។​ សកម្មភាព​បច្ចុប្បន្ន​រួម​មានការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​បែងចែក​ឡូត៍​ដី​លំនៅ​ឋាន​ និង​ដី​កសិកម្ម​ នៅ​ក្នុង​ឃុំ​គោល​ និង​ឃុំ​ទំ​រីង​ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ធំ

ទាញយក៖ pdf