សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី ៥

នៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២៥  ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្ដីប្រកាសអំពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី ៥។ ជាលទ្ធផល, អង្គប្រជុំ បានពិនិត្យ និងអនុម័តលើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្ល សមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាល ក្រុង ស្រុក(ថ្មី) ដែលនឹងត្រូវដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ ដែលគោលការណ៍ណែនាំថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាឧបករណ៍វាយតម្លៃ (សមិទ្ធកម្មការងារ) ការអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ដើម្បីចូលរួមពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដែលជាគោលដៅយុទ្ធសាស្ត្រមួយដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf