សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាសម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនក្នុង​​ការសាងសង់ផ្លូវ ស្តារប្រព័ន្ធធារាសាស្រ្ត និងពង្រឹងសហគមន៍កសិកម្ម

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគីរី។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។

ឯកអគ្គរាជទូតជប៉ុនជឿជាក់ថាជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង។

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf