សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពានរបស់ភាគីថៃ គិតចាប់ពីម៉ោង ១រសៀល ដល់ ៦ល្ងាច ថ្ងៃដដែលនោះ។ ក្រសួងបានរាយការណ៍ថា ក្នុងរយៈពេលនេះ ចំនួនជនស៊ីវិលស្លាប់សរុបមាន ១១នាក់ និងរបួស ៥៩នាក់។ ចំនួនជនភៀសសឹកសរុបបានកើនដល់ ១១២.៦៤៨ គ្រួសារ ឬ ៣៧៤.០៤៧ នាក់ នៅក្នុងខេត្តចំនួន ៧។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមទាំងការវាយប្រហារដោយយន្តហោះ F-16 ជាលើកទី២ ទៅលើស្ពានជ័យជំនះ ក្នុងខេត្តពោធិ៍សាត់ បណ្តាលឱ្យស្ពាននោះត្រូវបំផ្លាញទាំងស្រុង។
ក្រសួងមហាផ្ទៃ
