សេចក្ដីប្រកាសព័ត៌មាន៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ចំនួន៣១នាក់ និងរបួសចំនួន៩១នាក់។
ក្រសួងមហាផ្ទៃ
