សេចក្តី​ប្រកាស​ព័ត៌មាន​៖ ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ ចាប់ពី​ម៉ោង​១​រសៀល​ រហូត​ដល់​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ និង​តំបន់​ស៊ី​វិល​កម្ពុជា​ ដោយ​អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ ដែល​គិត​ចាប់ពី​ម៉ោង​ ១​រសៀល​ ដល់​ ៦​ល្ងាច​ ថ្ងៃ​ដដែល​នោះ​។​ ក្រសួង​បាន​បញ្ជាក់​ថា​ អំពើ​ឈ្លានពាន​របស់​ភាគី​ថៃ​ដែល​បាន​ចាប់ផ្តើម​ឡើង​វិញ​តាំងពី​ថ្ងៃ​ទី​៧​ ខែធ្នូ​ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ រួម​មាន​៖​ ករណី​ស្លាប់​ និង​របួស​ពលរដ្ឋ​សរុប​មាន​ចំនួន​ ១១​នាក់​ និង​ ៥៩​នាក់​ (​គិត​ត្រឹម​ពេល​នេះ​)​។​ ចំនួន​ជនភៀសសឹក​សរុប​បាន​កើន​ដល់​ ៩៨.៥៩៨​ គ្រួសារ​ ឬ​ ៣៣១.១៥៨​ នាក់​ នៅ​ក្នុង​ខេត្ត​ចំនួន​ ៦​។​ ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ស៊ី​វិល​ជា​ច្រើន​ រួម​មាន​ ផ្ទះសំបែង​ សាលារៀន​ វត្ត​អារាម​ ប្រាសាទបុរាណ​ បាន​បន្ត​រង​ការ​ខូចខាត​ ហើយ​សេវា​សាធារណៈ​មូលដ្ឋាន​ត្រូវ​បាន​ផ្អាក​ស្ទើរ​ទាំងស្រុង​។​

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf