សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ពីអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា គិតពីម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានរាយការណ៍អំពីការបន្តឈ្លានពានរបស់យោធាថៃ ដោយបញ្ជាក់ថា ចំនួនជនស៊ីវិលស្លាប់សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ គឺ ១០នាក់ និងរងរបួស ៦០នាក់។ ជនភៀសសឹកសរុបជាង ១៩៧.៧៥៤នាក់ បានស្នាក់នៅតាមមណ្ឌលសុវត្ថិភាព។ ការបាញ់ផ្លោង និងយន្តហោះ F-16 បានបន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្ខំឱ្យ សាលារៀនចំនួន ៩០០កន្លែងបិទទ្វារ។ ក្រសួងបានទទូចឱ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិថ្កោលទោស «ឧក្រិដ្ឋកម្មដ៏យង់ឃ្នងព្រៃផ្សៃ» និងទាមទារឱ្យបញ្ឈប់អរិភាពជាបន្ទាន់។
ក្រសួងមហាផ្ទៃ
