សេចក្តីប្រកាសព័ត៌មាន៖ ផលប៉ះពាល់លើតំបន់ និងជនស៊ីវិលកម្ពុជាដោយអំពើឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពី៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានរាយការណ៍ពី ផលប៉ះពាល់លើតំបន់ និងជនស៊ីវិលកម្ពុជាដោយអំពើឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពី៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានដ៏ឆ្កួតលីលា និង ស្មោកគ្រោកបំផុតរបស់រដ្ឋាភិបាលក្រុងបាងកក និងពួកយោធាថៃ លើដែនអធិបតេយ្យកម្ពុជា ដោយមិនរើស គោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជន ភៀសសឹកទៅកាន់តំបន់សុវត្ថិភាពរៀបចំដោយអាជ្ញាធរមូលដ្ឋាន ទាំងនៅក្នុងខេត្តរងការឈ្លានពាន និងបណ្តាខេត្តផ្សេងៗទៀត។
ក្រសួងមហាផ្ទៃ
