សេចក្តី​ប្រកាស​ព័ត៌មាន៖ ​ផល​ប៉ះពាល់​លើ​តំបន់​ និងជនស៊ី​វិលកម្ពុជា​ដោយអំពើ​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រាយការណ៍​ពី ​ផល​ប៉ះពាល់​លើ​តំបន់​ និងជនស៊ី​វិលកម្ពុជា​ដោយអំពើ​ឈ្លានពាន​វាតទី​ទឹកដី​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ និង​យោធា​ថៃ​ ចាប់ពី​៦ល្ងាច ថ្ងៃទី១៩ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានដ៏ឆ្កួតលីលា និង ស្មោកគ្រោកបំផុតរបស់រដ្ឋាភិបាលក្រុងបាងកក និងពួកយោធាថៃ លើដែនអធិបតេយ្យកម្ពុជា ដោយមិនរើស គោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានជន ភៀសសឹកទៅកាន់តំបន់សុវត្ថិភាពរៀបចំដោយអាជ្ញាធរមូលដ្ឋាន ទាំងនៅក្នុងខេត្តរងការឈ្លានពាន និងបណ្តាខេត្តផ្សេងៗទៀត។

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf