​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ ដែល​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​ អា​ស្ត្រា​ហ្សិ​ណិ​កា​ ពី​យន្តការ​កូ​វ៉ា​ក់​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែ​មិ​នា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ ដែល​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​ អា​ស្ត្រា​ហ្សិ​ណិ​កា​ពី​យន្តការ​កូ​វ៉ា​ក់​។​ វ៉ាក់សាំង​ចំនួន​ ៣២៤,០០០​ដូ​ស​ ដែល​បាន​មក​ដល់​កាលពី​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​២០២១​ គឺជា​ចំនួន​ដូ​សម​ក​ដល់​ដំបូង​ ក្នុង​ចំណោម​វ៉ាក់សាំង​សរុប​ចំនួន​ ១,១​ លាន​ដូ​ស​ ដែល​យន្តការ​កូ​វ៉ា​ក់​នឹង​ផ្តល់​ជូន​ប្រទេស​កម្ពុជា​ជា​ដំណាក់កាល​នៅ​ត្រឹម​បំណាច់​ខែឧសភា​។​

ក្រសួងសុខាភិបាល​

ទាញយក៖ pdf