សេចក្ដីប្រកាសព័ត៌មាន៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយបានបង្ហាញថាគម្រោងផ្លូវនេះសម្រេចការចាក់បេតុងបាន ៩៩,៩២% ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់