សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​២២ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី២១ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

គិតមកត្រឹមព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ មាន​ពលរដ្ឋ​ភៀសសឹក​​៣.៤២៩នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​ជិត៥សែន៣ម៉ឺន​​នាក់ ឬ​ស្មើនឹង​៨១% បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១២១.៦៤៤នាក់​ ក្នុងនោះស្រី្តមាន៦៣.៨១០នាក់ និងកុមារ៣៩.៨៤៥នាក់។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf