សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃ​ទី​២៩ ខែមករា​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ​ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណជាង​​៥សែន៣ម៉ឺន​​នាក់ ឬ​ជិត​​​៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ​​។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf