សេចក្តីប្រកាសព័ត៌មាន៖ ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

គិតពីម៉ោង៦ព្រឹក ថ្ងៃទី៨ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋ​ភៀសសឹក​​៥.៧៨៧នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ​។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមាន​ចំនួន​​១៧៣.១០៧នាក់​ ក្នុងនោះស្រី្តមាន​ ៩០.៧៩៥នាក់ និងកុមារ៥៦.៧៥៧នាក់។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf