សេចក្តី​ប្រកាស​ព័ត៌មាន​៖​ សៀវភៅ​ម្ហូប​ “​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​”​ ទទួល​បាន​ជ័យ​លា​ភី​ “Best​ of​ the​ Best​ -​ Cambodia”

​សៀវភៅ​ម្ហូប​ “​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​“​ និង​ “​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ​ ភាគ​២“​ ដែល​រៀបរៀង​ និង​ចងក្រង​ដោយ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ទទួល​ជ័យ​លា​ភី​ “Best​ of​ the​ Best​ -​ Cambodia”​ ពី​ Gourmand​ Awards​ Best​ of​ the​ Best​ ១៩៩៥-២០២៥​ (៣០​ឆ្នាំ​)​ ដែល​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​រី​យ៉ា​ដ​ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ ចាប់ពី​ថ្ងៃ​ទី​ ២៧-៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​។​ ការ​បោះពុម្ពផ្សាយ​សៀវភៅ​ទាំងនេះ​ គឺជា​ផ្នែក​មួយ​នៃ​វិស័យ​ការទូត​អាហារ​របស់​ក្រសួង​ ក្រោម​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ ដើម្បី​លើក​ស្ទួយ​បេតិកភណ្ឌ​ម្ហូបអាហារ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ និង​លើកកម្ពស់​កិត្យានុភាព​ជាតិ​។​ សៀវភៅ​ទាំង​ពីរ​បាន​ពិពណ៌នា​អំពី​មុខម្ហូប​ និង​បង្អែម​ខ្មែរ​ ជាមួយនឹង​វិធី​ចម្អិន​និង​គ្រឿងផ្សំ​ដែល​ងាយស្រួល​អនុវត្ត​នៅ​ទូ​ទាំង​ពិភពលោក​។​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf