សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ ឲ្យ​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​ ស្តី​ពី​ការ​ដាក់​បម្រាម​ផ្អាក​ជនបរទេស​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងទេសចរណ៍​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូនដំណឹង​ នៅ​ថ្ងៃ​ដដែល​ ​ដល់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​ ប្រតិបត្តិ​ករ​ទេសចរណ៍​ពិសេស​ ការី​ទេសចរណ៍​ដែល​ទទួល​កញ្ចប់​ទស្សនកិច្ច​ពី​ទីផ្សារ​ទេសចរណ៍​អឺរ៉ុប​ និង​អា​មេ​រិ​ក​ ដើម្បី​អនុវត្ត​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ចាប់ពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ០០:០០​ ជា​កំហិត​។​

ក្រសួងទេសចរណ៍

ទាញយក៖ pdf