សេចក្តី​ប្រកាស​ព័ត៌មាន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលក្នុងជម្លោះកម្ពុជា-ថៃ។

ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ដូ្រន និងអាវុធធុនធ្ងន់នៅក្នុង និងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើននិងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf