សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ការ​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក​នៅ​ខេត្ត​មណ្ឌលគិរី​ពង្រឹង​សិទ្ធិ​អំណាច​ដល់​យុវជន​ និង​ជំរុញ​នូវ​សកម្មភាព​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​

​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​បាន​ចេញផ្សាយ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តិ​ពី​ការ​ប្រារព្ធ​ទិវា​កុមារ​ពិភពលោក​នៅ​ខេត្ត​ មណ្ឌលគិរី​ ពង្រឹង​សិទ្ធិ​អំណាច​ដល់​យុវជន​ និង​ជំរុញ​នូវ​សកម្មភាព​ឆ្លើយ​តប​នឹង​វិបត្តិ​អាកាសធាតុ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ មាន​គោលបំណង​បន្ត​លើកកម្ពស់​ការ​ចូលរួម​ និង​សំឡេង​របស់​កុមារ​ និង​យុវជន​ក្នុង​នាម​ជា​អ្នកតស៊ូ​មតិ​គាំទ្រ​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ដោយ​ចាប់​ដៃគូ​ជាមួយ​ក្រុម​យុវជន​ ភ្លើង​គប់​ យូ​នី​សេ​ហ្វ​ធ្វើការ​សហការ​រៀបចំ​កម្មវិធី​ បុណ្យ​ភូមិ​មាន​ជើង​ ដែល​ជា​ព្រឹត្តិការណ៍​រយៈពេល​បី​ថ្ងៃ​ដែល​ដឹកនាំ​ដោយ​យុវជន​ ផ្តោត​លើ​ការ​បន្សាំ​នឹង​វិបត្តិ​អាកាសធាតុ​ និង​ការ​ថែរក្សា​បរិស្ថាន​។​

យូនីសេហ្វប្រចាំកម្ពុជា

ទាញយក៖ pdf