សេចក្តីថ្លែងការណ៍ព័ត៌មាន៖ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា «របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក»

នៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហោះសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស«របាយការណ៍លាតត្រដាងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់សហរដ្ឋអាមេរិក» នៅលើគេហទំព័រផ្លូវការរបស់ពួកគេ។ 

យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្ត ចំពោះ “របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋ អាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២” ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf