វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២
នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
ការពិភាក្សាគ្នារវាងតំណាងក្រុមហ៊ុនណាហ្គាវើលដ៏ និងតំណាងភាគីកម្មករនិយោជិត មិនទាន់មានកាឯកភាពគ្នានៅឡើយទេ ដូចនេះក្រសួងនឹងបន្តធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ