ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌
នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងស្ដីពី ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌។
យោងតាមគោលការណ៍ណែនាំទូទៅស្ដីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ និងសារាចររបស់រាជរដ្ឋាភិបាល លេខ ០៤ សរ ក្រសួងយុត្តិធម៌នឹងរៀបចំឱ្យមានការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងយុត្តិធម៌ ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ទី ១១ ខែសីហា ឆ្នាំ ២០២១ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក នៅទីស្ដីការក្រសួងយុត្តិធម៌។
ក្រសួងយុត្តិធម៌