ការដាក់ដំណើរការឡើងវិញជាផ្លូវការនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានានិងលិខិតបញ្ជាក់លើការអញ្ជើញសម្រាប់អ្នកធ្វើដំណើជាវិយោគិន និងបុគ្គលិកជំនាញបច្ចេកទេស
នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ដំណើរការឡើងវិញជាផ្លូវការនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានានិងលិខិតបញ្ជាក់លើការ អញ្ជើញសម្រាប់អ្នកធ្វើដំណើជាវិយោគិន និងបុគ្គលិក ជំនាញ បច្ចេកទេស។
ក្រសួងនឹងដាក់ដំណើរការឡើងវិញជាផ្លូវការនូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានានិងលិខិតបញ្ជាក់លើការ អញ្ជើញសម្រាប់អ្នកធ្វើដំណើជាវិយោគិន និងបុគ្គលិក ជំនាញ បច្ចេកទេស និងក្រុមគ្រួសារ ចូលមកក្នុងប្រទេសកម្ពុជាដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ