ការ​ដាក់​ដំណើរការ​ឡើង​វិញ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​លិខិតបញ្ជាក់​លើ​ការ​ធានា​និង​លិខិតបញ្ជាក់​លើ​ការ​អញ្ជើញ​សម្រាប់​អ្នក​ធ្វើ​ដំណើ​ជា​វិ​យោគិន​ និង​បុគ្គលិក​ជំនាញ​បច្ចេកទេស

​នៅ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​ដំណើរការ​ឡើង​វិញ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​លិខិតបញ្ជាក់​លើ​ការ​ធានា​និង​លិខិតបញ្ជាក់​លើ​ការ​ អញ្ជើញ​សម្រាប់​អ្នក​ធ្វើ​ដំណើ​ជា​វិ​យោគិន​ និង​បុគ្គលិក​ ជំនាញ​ បច្ចេកទេស​។​

​ក្រសួង​នឹង​ដាក់​ដំណើរការ​ឡើង​វិញ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ស្នើ​សុំ​លិខិតបញ្ជាក់​លើ​ការ​ធានា​និង​លិខិតបញ្ជាក់​លើ​ការ​ អញ្ជើញ​សម្រាប់​អ្នក​ធ្វើ​ដំណើ​ជា​វិ​យោគិន​ និង​បុគ្គលិក​ ជំនាញ​ បច្ចេកទេស​ និង​ក្រុម​គ្រួសារ​ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០២១​។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf