សត្វក្រពើភ្នំដែលធ្លាប់ត្រូវបានគេគិតថាផុតពូជត្រូវបានប្រទះឃើញកូនរបស់វាជាច្រើននៅក្នុងព្រៃ
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការ Fauna & Flora International ប្រកាសថា កូនសត្វក្រពើភ្នំ ១០ ក្បាល ត្រូវបានប្រទះឃើញដោយអ្នកអភិរក្សកាលពីចុងខែមករានៅក្នុងដែនជម្រកតំបន់អភិរក្ស ស្ថិតនៅតាមទន្លេស្ទឹងក្នុង ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងរយៈពេលមួយទសវត្សរ៍នេះ នេះគឺជាលើកទី ២ ហើយដែលកូនសត្វក្រពើភ្នំត្រូវបានគេប្រទះឃើញនៅក្នុងព្រៃនៅកម្ពុជា។
ក្រពើភ្នំត្រូវបានចាត់បញ្ជូលថា ជាសត្វជិតផុតពូជគួរឱ្យកត់សម្គាល់នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយពួកវាត្រូវបានប៉ាន់ប្រមាណថា មានប្រហែលតែ ២៥០ ក្បាលប៉ុណ្ណោះដែលកំពុងរស់រានមានជីវិតនៅក្នុងទន្លេនៃប្រទេសកម្ពុជា។
អង្គការ Fauna & Flora International