ការ​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ស្ប៉ា​នៅ​តាម​សណ្ឋាគារ​ និង​អាជីវកម្ម​ស្ប៉ា​ ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិក្រឹត្យការ​លើ​ជំនាញ​ស្ប៉ា​ និង​សុខុមាលភាព​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ស្ប៉ា​នៅ​តាម​សណ្ឋាគារ​ និង​អាជីវកម្ម​ស្ប៉ា​ ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិក្រឹត្យការ​លើ​ជំនាញ​ស្ប៉ា​ និង​សុខុមាលភាព​កម្ពុជា​។​

​ដើម្បី​រួមចំណែក​ក្នុង​ការ​អនុវត្ត​ផែនការ​ស្តារ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​ ក៏​ដូច​ជា​ពង្រឹង​ និង​បង្កើន​សមត្ថភាព​បុគ្គលិក​បម្រើ​ការងារ​ជំនាញ​ស្ប៉ា​ និង​សុខុមាលភាព​ ឱ្យ​ទទួល​បាន​គុណវុឌ្ឍិ​ស្រប​តាម​យន្តការ​អាស៊ាន​ និង​ដើម្បី​ត្រៀម​បើក​ទទួល​ទេសចរ​សុវត្ថិភាព​នា​ពេល​ខាង​មុខ​ ក្រសួងទេសចរណ៍​ សហការ​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន​ សូម​ប្រកាស​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ស្ប៉ា​នៅ​តាម​សណ្ឋាគារ​ និង​អាជីវកម្ម​ស្ប៉ា​ ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិក្រឹត្យការ​លើ​ជំនាញ​ស្ប៉ា​ និង​សុខុមាលភាព​កម្ពុជា​ដោយ​ឥត​គិតថ្លៃ​។​

ក្រសួងទេសចរណ៍

ទាញយក៖ pdf