ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅ​មុន​ពេល​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ

នៅ​ថ្ងៃ​ទី​ ២៤​ ខែសីហា​ ឆ្នាំ​២០២១​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៏​រួម​ ស្តី​ពី​ការ​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅ​មុន​ពេល​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​។​ ខណៈ​ដែល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​តែ​ប្រឈម​ជា​បន្តបន្ទាប់​ អង្គការ​សង្គម​ស៊ី​វិល​ សហជីព​សមាគម​ និង​សហគមន៍​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វិវឌ្ឍន៍​នា​ពេល​ថ្មីៗ​នេះ​ចំពោះ​បំណង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​។​

​រដ្ឋាភិបាល​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​ផ្តល់​អាទិភាព​លើ​ការ​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​ជា​មុន​សិន​ មុន​ពេល​ដែល​បង្កើត​ស្ថាប័ន​នេះ​ឡើង​ដើម្បី​ធានា​ថា​ការ​បង្កើត​ស្ថាប័ន​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ពិតប្រាកដ​ក្នុង​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស​ជា​ជាង​ការ​បង្កើត​ឡើង​ដើម្បី​គ្រាន់តែ​បំពេញ​ទៅ​តាម​ការ​អះអាង​ប្តេជ្ញា​ចិត្ត​ផ្នែក​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ប៉ុណ្ណោះ​។​

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​

ទាញយក៖ pdf