ការស្នើសុំកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ដោះលែងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីស្រាយបំភ្លឺ ស្តីពីការស្នើសុំកិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ដោះលែងអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
អតីតបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៏ចំនួន ៣នាក់ បានធ្វើលិខិតមកក្រសួងស្នើសុំជួយផ្តល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគាត់បាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីបានចូលរួមស្វែងរកដំណោះស្រាយ និងឈានទៅបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ