លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧
នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅវិមានសន្តិភាពមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ហើយលទ្ធផលនៃកិច្ចប្រជុំរួមមាន៖
- គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃមកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព ១៣៥ មេហ្គាវ៉ាត់ ខេត្តព្រះសីហនុ
- បញ្ហាផ្សេងៗ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំនោមរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស