លទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ សម្រាប់ជុំទី៦ លើកទី៣ និងការបើកសាច់ប្រាក់ជុំទី៧ លើកទី១
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ សម្រាប់ជុំទី៦ លើកទី៣ និងការបើកសាច់ប្រាក់ជុំទី៧ លើកទី១។
គិតត្រឹមថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០ ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៦ លើកទី៣ ត្រូវបានបញ្ចប់ដោយទទួលបានចំនួនគ្រួសារសរុប ៦៧៨.៤៥៩ គ្រួសារ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន