លទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩​ សម្រាប់​ជុំ​ទី​៦​ លើក​ទី​៣​ និង​ការ​បើក​សាច់ប្រាក់​ជុំ​ទី​៧​ លើក​ទី​១

​នៅ​ថ្ងៃ​ទី​ ២៤​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទាន​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វី​ដ​១៩​ សម្រាប់​ជុំ​ទី​៦​ លើក​ទី​៣​ និង​ការ​បើក​សាច់ប្រាក់​ជុំ​ទី​៧​ លើក​ទី​១​។​

​គិត​ត្រឹម​ថ្ងៃ​ទី​ ២៤​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៨:០០​ ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៦​ លើក​ទី​៣​ ត្រូវ​បាន​បញ្ចប់​ដោយ​ទទួល​បាន​ចំនួន​គ្រួសារ​សរុប​ ៦៧៨.៤៥៩​ គ្រួសារ​។​

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន

ទាញយក៖ pdf