លទ្ធផលនៃការវាយតម្លៃលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៤
យោង លិខិតលេខ ៩៥៦ ស.ជ.ណ ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យ ក្រុមហ៊ុនចំនួន១២ ដែលទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច លើផ្ទៃដី ៤១ ២៤៤ ហិកតា នៅក្នុងខេត្តក្រចេះ ឧត្តរមានជ័យ និងព្រះវិហារ បន្តអនុវត្តគម្រោង ចំណែកឯ ២ក្រុមហ៊ុនទៀត ដែលបានទទួលសិទ្ធិវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចលើផ្ទៃដី ចំនួន ១៧ ៩៩៨ ហិកតា នៅក្នុងខេត្តរតនគិរី ត្រូវបានអនុញ្ញាតបន្តនីតិវិធីរយៈពេល ៦ ខែសម្រាប់តាមដានវឌ្ឍនភាព។ រយៈពេលនៃការវិនិយោគទាំង១៤ក្រុមហ៊ុនខាងលើ ត្រូវបានកែសម្រួលមកនៅត្រឹម ៥០ឆ្នាំ។
ក្រសួងបរិស្ថាន