ឱកាស​ទទួល​បាន​អាហារូបករណ៍​សម្រាប់​ថ្នាក់ឧត្ដម​សិក្សា​នៅខេត្ដព្រះវិហារ

​កម្មវិធី​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​ សូម​ជម្រាប​ជូន​សិស្ស​ថ្នាក់​ទី​១២​ នៅ​ក្នុង​ខេត្តព្រះវិហារ​ ឱ្យ​បាន​ជ្រាប​ថា​ កម្មវិធី​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​ បាន​ប្រកាស​បើក​ទទួល​ពាក្យ​ស្នើសុំអាហារូបករណ៍ ដើម្បី​បន្ដ​ការ​សិក្សា​ថ្នាក់ឧត្ដម​សិក្សា​ កម្រិត​បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង នៅ​គ្រឹះស្ថានឧត្ដមសិក្សា​ក្នុង​ខេត្តព្រះវិហារ​។​ អាហារូបករណ៍ផ្ដល់សម្រាប់អ្នករស់នៅក្នុងសង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ អាច​ទៅ​ទទួលយក​ពាក្យ​ស្នើ​សុំ​ នៅ​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​ ឬ​ទាញ​យក​នៅ​ខាងក្រោម​នេះ​។​

​បេក្ខជន​តម្រូវ​ឱ្យ​ដាក់ពាក្យ​ស្នើ​សុំនិងឯកសារពាក់ព័ន្ធ ដោយផ្ទាល់នៅបណ្ណាល័យអ្នកប្រយុទ្ធ ឬតាមរយៈ Google Form​។​

សម្គាល់​៖​ ការ​ដាក់​ពាក្យ​ស្នើ​សុំ​ចាប់ផ្ដើម​បើក​ពី​ពេល​នេះតទៅ​រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ផ្ទាល់មកក្រុមការងារបណ្ណាល័យអ្នកប្រយុទ្ធរៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំង​ https://maps.app.goo.gl/JL4JzuSYoqvGVCvA8

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf